top of page

ពិព័រណ៍រូបថតប្រចាំឆ្នាំ២០២០ រៀបចំឡើងតាមប្រព័ន្ធឌីជីថល ដើម្បីបង្ការជំងឺកូវីដ១៩

ក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូ និងការរួបរួមគ្នារបស់និស្សិតឆ្នាំទី២ ប្រចាំដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានរៀបចំកម្មវិធីពិព័រណ៍រូបថត​ជាលើកទី២ បន្ទាប់ពីធ្លាប់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ ក៏​ដូចជា​ក្រុមនិស្សិត​ជាច្រើន​នាក់ កាលពីឆ្នាំមុន។ សម្រាប់កម្មវិធី «DMC Photo Festival 2020» លើកទី២ បានចាប់ផ្តើមដំណើរការ ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ រហូតដល់ចុងខែ​សីហា នេះតែម្ដង។ យ៉ាងណាមិញ ដោយសារតែបញ្ហាជំងឺកូវីដ១៩ នៅមិនទាន់ធូរស្រាលនៅឡើយ ដូច្នេះហើយ​ខាង​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) សម្រេចដាក់ឱ្យការតាំងពិព័រណ៍រូបថត​ស្នាដៃនិស្សិតឆ្នាំនេះ ដំណើរការតាមរយៈ​ប្រព័ន្ធ​ឌីជីថល​ជំនួសវិញ ក្នុងគោលបំណង​ជៀសវាង​ការជួបជុំគ្នា​បង្កើនចំនួន​មនុស្សអ៊ូអរ នៅកន្លែងរៀបចំ​កម្មវិធីនេះ ដើម្បីចូលរួម​បង្ការ​ការឆ្លងជំងឺកូវីដ១៩ ។ ពិព័រណ៍រូបថតលើកទី២ នេះដែរ ត្រូវបានផលិត និងរៀបចំឡើងដោយនិស្សិតឆ្នាំទី២ ជំនាន់ទី១៨ និងដឹកនាំដោយលោកគ្រូ ផន ភារិទ្ធ ដែលជាគ្រូបង្រៀនថតនៃដេប៉ាតឺម៉ង់នេះផ្ទាល់។ លោកបានបន្តថា «យើងប្រើរូបភាពជំនួសវីដេអូ ដើម្បីជាសារពញ្ញាក់​អារម្មណ៍​ដល់អ្នកទស្សនា ពីសកម្មភាពដែលពួកគាត់ជួបប្រទះប្រចាំថ្ងៃ។ បើទោះបីជាស្នាដៃនិស្សិត​មិនសូវ​ល្អដូច​អ្នក​ថត​អាជីព​ក៏ដោយ ក៏យើងសម្រិតសម្រាំងឱ្យស្នាដៃទាំងនោះឆ្លុះបញ្ចាំងពីសង្គមវិញ ដោយរូបថត​មានលក្ខណៈជាស៊េរី​បណ្តាក់​គ្នាទៅ​តាម​សាច់​រឿង​ឱ្យអ្នកចូលរួមបានយល់»។ ហេតុដូច្នេះ មិត្តៗយុវវ័យទាំងអស់គ្នា ពិសេសក្រុមនិស្សិត​នានា​អាចចូលរួមទស្សនាបាន តាមរយៈ៖ ១. គេហទំព័រ៖ http://www.dmcphotofest.com/ ២. ទំព័រហ្វេសប៊ុក DMC Photos Festival ៖ https://www.facebook.com/DmcPhotoFestival ៣. ទំព័រហ្វេសប៊ុកដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍៖ https://www.facebook.com/DMC.CCI សូមបញ្ជាក់ផងដែរថា ក្រៅពីទស្សនារូបថតសាធារណជនអាចតាមដានកម្មវិធីកិច្ចពិភាក្សារបស់វាគ្មិនជាច្រើនរូប និង​ទស្សនីយភាព​ផ្សេងៗទៀត ទៅតាមសប្តាហ៍នីមួយៗ រហូតដល់ចុងខែសីហា ២០២០៕

bottom of page